អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ម៉ូតូដែលទឹកជនលិចនៅច្រកអន្តរជាតិព្រំ មកទទួលយកម៉ូតូវិញ ខណៈជំនន់ទឹកភ្លៀងបានស្រកអស់វិញត្រឡប់មកធម្មតាវិញហើយ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, October 19, 2024

អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ម៉ូតូដែលទឹកជនលិចនៅច្រកអន្តរជាតិព្រំ មកទទួលយកម៉ូតូវិញ ខណៈជំនន់ទឹកភ្លៀងបានស្រកអស់វិញត្រឡប់មកធម្មតាវិញហើយ

ប៉ៃលិន៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជនលិចច្រកទ្វារអន្តរជាតិព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២៖៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបោះសម្ភារប្រើប្រាស់ស្បោងអាហារ នៅព្រឹកនេះ។ នេះបើយោងតាមហ្វេសបុកលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីយប់រំលងអធ្រាតចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ 

តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកស្រីអភិបាលខេត្ត ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ។ 

ជាមួយគ្នានោះលោកស្រីអភិបាលខេត្ត ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹកសូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ជាក់ជាម្ចាស់កម្មសិទ្ធិ ក្រុមការងាររដ្ឋបាលខេត្តនៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកថ្ងៃនេះ (បញ្ចាក់ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង) នៅបាត់ម៉ូតូ មួយចំនួន និងម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត។ 

សូមជម្រាបថា ច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតាវិញហើយ បន្ទាប់ពីទទួលរងទឹកជំនន់លិច រយៈពេល ៥ម៉ោង កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ។ 

លោកស្រីអភិបាលខេត្ត ក៏បានថ្លែងអរគុណចំពោះកងកម្លាំងគណៈបញ្ចាការឯកភាពទាំងបី កម្លាំងយុវជន កម្លាំងមូលដ្ឋានទាំងអស់បានចូលរួមយ៉ាងសកម្មដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះក្រុមការងារច្រកទ្វារភាគីថៃ បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែនដើម្បីជួយឲ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងគ្មានកំណត់ពេលវេលាដើម្បីចៀសវាងការកកស្ទះចរាចរណ៍៕






 

No comments:

Post a Comment

Pages