ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នាំយកស្បៀង និងសម្ភារៈការពារជំងឺកូវីដ-១៩ ឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងស្រុកបរិបូណ៌ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, August 18, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នាំយកស្បៀង និងសម្ភារៈការពារជំងឺកូវីដ-១៩ ឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លៀង ជុំសុបិន្តនាយករងរដ្ឋបាលសាលាខេត្ត និងក្រុមការងារ បាននាំយកស្បៀង និងសម្ភារៈការពារជំងឺកូវីដ-១៩ ឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរបស់អាជ្ញាធរដែនដី និងក្រុមការងារមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការផងដែរ។


យោងតាមរបាយការណ៍របស់លោក អភិបាលស្រុកបរិបូណ៌បានអោយដឹងថា៖ មណ្ឌលព្យាបាលបច្ចុប្បន្ននេះមានអ្នកជំងឺ ដែលកំពុងស្នាក់នៅ និង ព្យាបាលក្នុងមណ្ឌលស្រុកបរិបូណ៌ សរុបមានចំនួន ៥៦នាក់ ស្រី ៣០នាក់។


ឯកឧត្តម អម សុភា បានថ្លែងនូវការកោតសសើរដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ រួមនឹងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ ដែលបានខិតខំពុះពារគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់និងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ និងក្រុមគ្រូពេទ្យបង្កើនការយកទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំណែនាំដល់អ្នកជំងឺត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តអោយបានតាមម៉ត់ចត់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តអោយបាននូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។


ក្នុងឱកាសនោះ ឯកឧត្តម រួមក្រុមការងារ បានប្រគល់ជូននូវស្បៀង និងសម្ភារៈការពារកូវីដជាអំណោយរបស់ឯកឧត្តមអភិបាលខេត្ត រួមមាន៖ អង្ករ ១,៥តោន, មី ១៥កេស, ត្រីខ ២កេសធំ, ម៉ាស់ ២កេសធំ(៥០០០ម៉ាស់), អាល់កុល ៣កាន, ទឹកសុទ្ធ ១០កេស, ភេសជ្ជៈ Vigor ២០កេស, ទឹកអំពិល ២០កេស៕






 

No comments:

Post a Comment

Pages