អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី​បូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាល​ ប្រចាំឆមាសទី១​ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ - គេហទំព័រ ស្ពានមរតក

Breaking

Friday, August 20, 2021

អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី​បូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាល​ ប្រចាំឆមាសទី១​ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បាន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពី​បូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាល​ ប្រចាំឆមាសទី១​ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ។ 


ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាល​ខេត្ត​ ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីដែលបម្រេីការងារនៅអង្គភាពច្រកចេញចូលតែ​មួយ​ ត្រូវតែខិតខំបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាលឿនរហ័ស​ ដេីម្បីឆ្លេីយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់​ ពិសេសកុំភ្លេចណែនាំពួកគាត់ចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល​ និងអនុវត្ត៣កុំ៣ការពារ​ ហេីយពេលមកទទួលសេវារដ្ឋបាលត្រូវប្រកាន់ភ្ជាប់អនាម័យ​ និងរក្សាគន្លាតសុវត្ថិភាពឱ្យបានត្រឹ​មត្រូវ៕




 

No comments:

Post a Comment

Pages