អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន៩០គ្រួសារ - គេហទំព័រ ស្ពានមរតក

Breaking

Friday, August 20, 2021

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន៩០គ្រួសារ

ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉យ៉ា អភិបាលក្រុងសិរីសោភ័ណ លោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន៩០គ្រួសារ នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។


ឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់នៅតំបន់ភូមិសាស្ត្រមានការបិទខ្ទប់ បិទផ្ទះមានការចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរព អនុវត្តតាមការណែនាំអាជ្ញាធរ និងវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន៕





 

No comments:

Post a Comment

Pages