អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខកងកម្លាំង និងមន្រ្តីជំនាញ ដែលប្រចាំការនៅគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី និងចុះពិនិត្យអគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅស្រុកកោះញែក - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 23, 2021

អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខកងកម្លាំង និងមន្រ្តីជំនាញ ដែលប្រចាំការនៅគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី និងចុះពិនិត្យអគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅស្រុកកោះញែក

(ខេត្តមណ្ឌលគិរី) នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅគោលដៅខេត្តមណ្ឌលគិរី-រតនគិរី ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។


ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងដែលឈរជើងតាមគោលដៅនីមួយៗ ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ 


ឯកឧត្តម បញ្ជាក់ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមាន រាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំង និងមន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ និងរឹតបន្តឹងលើវិធានការនានាបន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។


នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាចំនួន ៣០០$ ជូនដល់កងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដោយឡែក ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល រីឯក្រុមគ្រូពេទ្យជួរមុខ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០០$ សម្រាប់ដោះស្រាយការហូបចុក និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងអគារសម្រាប សម្រាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅក្នុងភូមិសាស្រ្ត ស្រុកកោះញែក។ 


ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អទាំងក្នុង និងក្រៅបរិវេណអគារនេះ និងរៀបចំប្រព័ន្ធទឹក ភ្លើង និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ឲ្យបានគ្រប់គ្រាន់ សម្រាបទុកព្យាបាល និងអ្នកធ្វើចត្តាឡីស័ក នៅស្រុកកោះញែកនេះផងដែរ៕





 

No comments:

Post a Comment

Pages