អភិបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ នៅមណ្ឌលសុខភាពអូរអំបិល ក្រុងសិរីសោភ័ណ - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 23, 2021

អភិបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ នៅមណ្ឌលសុខភាពអូរអំបិល ក្រុងសិរីសោភ័ណ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ នាពេលនេះ គឺបានមកពីគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បីឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩»។ ការលើកឡើងនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្តបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ នៅមណ្ឌលសុខភាពអូរអំបិល 

ក្រុងសិរីសោភ័ណ។


ឯកឧត្តមបានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជម្ងឺមិនមានអាការៈធ្ងន់ធ្ងរដល់អាយុជីវិតនោះឡើយ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ តទៅនេះ។


គួរបញ្ជាក់ថា ការចាក់វ៉ាកសាំងជូនកុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងខេត្ត  រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះតទៅតាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់។


ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់។ ទន្ទឹមនោះដែរដែរ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ ខណៈដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរ វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោកគួរឲ្យព្រួយបារម្ភផងដែរ៕




 

No comments:

Post a Comment

Pages