រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, August 24, 2021

រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្ដម  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាខាក្រុមហ៊ុន ឆាយណា ឌ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ខូអិលធីឌី ខេត្តព្រះសីហនុ ឧបត្ថម្ភម៉ាសចំនួន ៥០.០០០ម៉ាស ថ្នាំចិន LH24 ចំនួន ១.០០០ប្រអប់ ឧបករណ៍តេស្តរហ័សចំនួន ៥០០តេស្ត ទឹកបរិសុទ្ធចំនួន ៥០០កេស និងអាល់កុលចំនួន ២០កាន ដើម្បីឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។


លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ និងអគុណចំពោះសាខាក្រុមហ៊ុន ឆាយណា ឌ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ខូអិលធីឌី ខេត្តព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ជាសម្ភារ:បំរើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយ សកម្មមភាពនៃការចែករំលែកនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ 


ក្នុងឱកាសនោះលោកនាយករដ្ឋបាលសាលាខេត្ត សង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕



 

No comments:

Post a Comment

Pages