រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្ត - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, August 24, 2021

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្ត

រសៀលថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពត បានបើកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអាជ្ញាធរក្រុង ស្រុកទាំង៩ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ។


តាមរបាយការណ៍លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត មានអាយុ១៨ ឆ្នាំឡើង គិតចាប់ពីថ្ងៃទី០២ ខែ មីនា ដល់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ សម្រេចលទ្ធផលជាចំនួនសរុប ២៣០,៨៧៩នាក់ នៃប្រជាជនគោលដៅ ៤៩០,៥៩៥នាក់  គិតជាអត្រាគ្រប់ដណ្ដប់អ្នកមានភាពស៉ាំ នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង៤៧ភាគរយ។ រីឯចំនួនអ្នកដែលបានចាក់ដូសទី៣ឬដូសជំរុញមានចំនួន៥,២៤៤នាក់ ចំណែកចំនួនប្រជាពលរដ្ឋមិនទាន់បានចាក់ចំនួន២៦១,៤៦៣នាក់ ។


ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍លើកបញ្ជាក់ថា បញ្ហាការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល តែងតែបានខិតខំយកចិត្តទុកដាក់ ស្វែងរក វ៉ាក់សាំង ដើម្បីយកមកចាក់និងជំរុញការចាក់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នានិងមិនមានការរើសអើង។ 


កិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដែលរដ្ឋបាលខេត្តកំពតត្រូវតែជំរុញការតាមដាននិងធ្វើស្ថិតិបូកសរុប នូវចំនួនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងរួចហើយ និងចំនួនអ្នកដែលមិនទាន់បានទួលវ៉ាក់សាំងនូវចំនួនទិន្នន័យពិតប្រាកដជាក់លាក់ ដើម្បីរាយការណ៍ទៅថ្នាក់ជាតិ ពិសេស តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តជំរុញការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ក្នុងការឆ្លើយតប ទៅតាមផែនការ គ្រោងទុករបស់រាជរដ្ឋាភិបាល ត្រូវចាក់ជូនប្រជាពលរដ្ឋឲ្យបានយ៉ាងតិច១០លាននាក់ ។ 


ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បាន ណែនាំជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញ ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ កៀរគរលើកទឹកចិត្តប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់ពេលបច្ចុប្បន្ននេះឱ្យបានគ្រប់គ្នា៕






 

No comments:

Post a Comment

Pages