អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, September 4, 2021

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ឧត្ដរមានជ័យ)៖ នាថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក ឡុង ជីវ័ន្ត និងអ្នកស្រី ជា ធីតា (ភ្នាក់ងារចែកចាយស្រាបៀរ Heineken ប្រចាំខេត្តឧត្តរមានជ័យ ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវទឹករិសុទ្ធ ELan ៥០០ml ចំនួន ១០០កេស, កូកាកូឡា (ដប) ៣៥០ml. ចំនួន ១០យួរ, ម៉ាស់ ចំនួន ៥០ប្រអប់ និងអាល់កុលចំនួន ២កាន (៦០លីត្រ) សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។


ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនលោក ឡុង ជីវ័ន្ត និងលោកស្រី ជា ធីតា ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។


ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕




 

No comments:

Post a Comment

Pages