នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម រួមជាមួយមន្ទីរពាក់ព័ន្ធ បានចូលរួម ‹‹សិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន›› ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តាមរយៈប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគាំទ្រដោយអង្គការ FAO, WFP និង UNICEF ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ូលីន ថាម៉េសីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិ ព្រមទាំងកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ។
សិក្ខាសាលា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចងក្រងបទពិសោធន៍នៃការឆ្លើយតប ទឹកជំនន់ឆ្នាំ២០២០ និងការវិវឌ្ឍន៍នាពេលបច្ចុប្បន្ន លើការពង្រឹងការងារត្រៀមរៀបចំឆ្លើយតប គ្រោះមហន្តរាយ និងការគាំពារសង្គម៕
No comments:
Post a Comment