ខេត្តស្វាយរៀង, បុរសម្នាក់បានរាយខ្សែភ្លើងទៅឆក់ត្រីដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវខ្សែភ្លើងឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ករណីនេះដែរបានកើតឡើងនៅវេលាម៉ោង 5 ល្ងាចថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2021 ស្ថិតនៅក្នុងភូមិខ្នល់កែងឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបុរសឈ្មោះអ៊ុំសុខា អាយុប្រមាណជាង 30 ឆ្នាំបានរាយខ្សែភ្លើងឆក់ត្រីខ្វះការប្រុងប្រយ័ត្នត្រូវខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រភពបានបន្តថា ក្រោយពេលកើតហេតុរួចសមត្ថកិច្ចជំនាញក៏បានមកធ្វើការនិងពិនិត្យកោសល្យវិច័យទៅទៅលើសាកសពឃើញថាបុរសខាងលើនេះពិតជាខ្សែភ្លើងឆក់ពិតប្រាកដមែនដោយបានបាត់បង់អាយុជីវិតទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលឆក់រួចត្រូវបានបងប្អូនខលហៅរថយន្តដើម្បីជួយសង្គ្រោះតែអកុសលបុរសនោះបានបាត់បង់អាយុជីវិតទៅហើយក្រោយពីពិនិត្យនិងកោសល្យវិច័យរួចសមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីរីឯវត្ថុតាងខ្សែភ្លើងនិងគ្រឿងឆក់ត្រីទាំងនោះត្រូវបានសមត្ថកិច្ចយកទុកជាភស្តុតាង ព្រោះទង្វើទាំងនេះជាទង្វើខុសច្បាប់។
No comments:
Post a Comment