អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់វិស័យទឹកស្អាត និងការសំអាតអនាម័យនៅខេត្តកំពង់ឆ្នាំង - គេហទំព័រ ស្ពានមរតក

Breaking

Friday, October 1, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់វិស័យទឹកស្អាត និងការសំអាតអនាម័យនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់វិស័យទឹកស្អាត និងការសំអាតអនាម័យនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ខែម ស៊ន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីសមាជិកក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត ព្រមទាំងតំណាងអង្គការដៃគូផងដែរ។


ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈ ក្រុមកាងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យនេះបានរៀបចំឡើងដើម្បីអនុវត្តការងារទឹកស្អាត និងអនាម័យ ជាចំណុចដែលប្រមុខរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានកំណត់ក្នុងផែនការជាតិដែលបានកំណត់ថានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋ នៅជនបទទាំងអស់ និងទទួលបានសេវាទឹកស្អាត១០០ភាគរយ។ 


ឯកឧត្តមអម អម សុភា បានមានប្រសាសន៍បន្តថាៈ បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតនៅក្រុង និងតំបន់ទីប្រជុំជនរបស់ខេត្ត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងបណ្តាឆ្នាំ

ថ្មីៗ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅជនបទតាមរយះការសាងសង់ហេដ្ឋារចនាសម្ព័នផ្គត់ផ្គង់ទឹកស្អាត ដូចជា៖ ការផ្តល់អណ្តូងស្នប់ ស្រះសហគមន៍ អាងត្រងទឹកភ្លៀង សហគមន៍គ្រួសារ និងប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់មានលក្ខណះប្រសើរឡើង។ 


ឯកឧត្តម ក៏បានជម្រុញដល់អាជ្ញាធរត្រូវបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយអង្កការដៃគូរ វិស័យឯកជននានាដើម្បីគៀងគររកប្រភពធនធានហិរញ្ញវត្ថុបច្ចេកទេស និងបច្ចេកវិទ្យាថ្មីសម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនបទអោយមានការរីកចម្រើនបន្តទៀត៕







 

No comments:

Post a Comment

Pages