នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដំណើរការនៃការផលិតអុកស៊ីសែន នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
គួរបញ្ចាក់ថា៖ ម៉ាស៊ីនផលិតអុកស៊ីសែននេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សម្រាប់ផ្គត់ផ្គង់បម្រើឱ្យការព្យាបាលជំងឺកូវីដ-១៩ និងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ ម៉ាស៊ីនផលិតអុកស៊ីសែននេះ មានសមត្ថភាពក្នុងការផលិត បាន១០បំពង់ ក្នុងមួយម៉ោង។ ម៉ាស៊ីនផលិតអុកស៊ីសែននេះ នឹងជួយផ្គត់ផ្គង់អុកស៊ីសែន ជូនដល់មន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យខេត្ត ដែលកន្លងទៅមន្ទីរពេទ្យខេត្តកំពង់ចាម បានបញ្ជាទិញអុកស៊ីសែនពីរាជធានីភ្នំពេញ ក្នុងមួយថ្ងៃប្រមាណជា ៣០០ បំពង់៕
No comments:
Post a Comment