ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនអកហ្សឺជាមួយនឹងរថយន្តដែលធ្វើដំណើរនៅខាងមុខចាប់ហ្រ្វាំងបង្ខំខ្លាំងបណ្ដាលឲ្យដួល ត្រូវរថយន្តបើកមកពីក្រោយកិនចំពីលើបែកក្បាលស្លា ប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង២៥នាទីល្ងាច ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចតំបន់សេកិច្ចពិសេស ក្នុងសង្កាត់កំបូ ខណ្ឌខណ្ឌកំបូ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះរ៉ាន់ ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរជាជាងជួសជុលម៉ាស៊ីនត្រជាក់ ស្រុកកំណើតស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ សព្វថ្ងៃថ្នាក់នៅកំបូល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FV-8026 ជិះធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ ត្រង់ចំណុចកើតហេតុខាងលើក៍បានអកហ្សី ជាមួយនឹងរថយន្តមួយគ្រឿងដែលនៅខាងមុខទើបចាប់ហ្វ្រាំងបង្ខំខ្លាំងពេកបណ្ដាលឲ្យដួល ត្រូវបានរថយន្តមួយគ្រឿងពាក់ស្លាក់ភ្នំពេញ3B-8103បើកមកពីក្រោយកិនបែកក្បាលស្លា ប់ ភ្លាមៗនៅក្នុងថ្លុកឈាមតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ក៏បានទាក់ទងទៅលោកគ្រូពេទ្យឱ្យចុះមកយកសំណាកជនរងគ្រោះទៅធ្វើតេស្តជាមុនសិន ឃើញថាជនរងគ្រោះអវិជ្ជាមាននៅកូវិដ ១៩ ទើបសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យ ហើយស្រាវជ្រាវទាក់ទងទៅរកសាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។
No comments:
Post a Comment