បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ទាំងសងខាង... - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, October 12, 2021

បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ទាំងសងខាង...

ភ្នំពេញ÷សង្ស័យស្រវឹងជិះម៉ូតូរេពេញផ្លូវទៅបុកជាមួយនឹងម៉ូតូមួយដែលកំពុងឈប់នៅលើចិញ្ចឹមផ្លូវលាន់ដូចរន្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ រងរបួសធ្ងន់ទាំងសងខាងត្រូវបានរថយន្តសុំមួយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង២០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង កៀបបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក់អេហ្សិតពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GM-6901 ជិះមកឈប់នៅលើចិញ្ចើមផ្លូវលេខ១២៨ ខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូម៉ាកPCX ពណ៌សលាយក្រហមមួយគ្រឿងស្លាកលេខភ្នំពេញ1IN-0760 ជិះក្នុងល្បឿនលឿនពេញផ្លូវជ្រុលទៅបុកចំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ និងភាគីទាំងពីរត្រូវបានរងរបួសធ្ងន់ រថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនឹងយកម៉ូតូទាំងពីរគ្រឿងមកដាក់នៅអែបខាងចិញ្ចើម ទុកពេលឱ្យសាច់ញាតិទាំងសងខាងធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីខាងម៉ូតូPCX ព្រមសងជាសំណងទៅដល់ម្ចាស់ម៉ូតូអេហ្សិតចំនួនទឹកប្រាក់750$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។





 

No comments:

Post a Comment

Pages