កំពុងបញ្ជាសងសន្ទូចរថយន្តទៅទាក់យកសសរបុកគ្រឹះក្នុងទឹកចៃដន្យអាក្រក់ដងសន្ទូចប៉ះខ្សែភ្លើងឆ្លងចរន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត - គេហទំព័រ ស្ពានមរតក

Breaking

Saturday, October 9, 2021

កំពុងបញ្ជាសងសន្ទូចរថយន្តទៅទាក់យកសសរបុកគ្រឹះក្នុងទឹកចៃដន្យអាក្រក់ដងសន្ទូចប៉ះខ្សែភ្លើងឆ្លងចរន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ÷បុរសម្នាក់បានស្លាប់បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័មខណៈពេលកំពុងបញ្ជាឡានស្ទូចដើម្បីស្ទូចយកសសរគ្រឹះចេញពីក្នុងស្រះទឹកដើម្បីយកទៅបុកគ្រឹះនៅកន្លែងផ្សេងតែជាអកុសលដងស្ទូចរថយន្តបានប៉ះទៅនឹងខ្សែភ្លើងបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំនុចតាមបណ្ដោយផ្លូវលំ ភូមិត្រពាំងស្រុក សង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតមានឈ្មោះឆៀក ឈឿន ភេទប្រុស អាយុ ៤៩ ឆ្នាំមុខរបរជាងបុកសសរគ្រឹះ នឹងមានស្រុកកំណើតនៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្អូនថ្លៃបានបើករថយន្តស្ទូច ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-4479 បានធ្វើដំណើរមកដល់កន្លែងទីតាំងកើតហេតុក៏បានរៀបចំដាក់បញ្ជាដងស្ទូចដើម្បីទាក់យកបង្គោលសសរគ្រឹះពីក្នុងស្រះទឹកយកមកដាក់លើក្នុងរថយន្ត ខណៈពេលជនរងគ្រោះបានស្ទូចយកសសរគ្រឹះបានចំនួន ៤ដើមដាក់ក្នុងររថយន្តរួចទៅហើយបន្ទាប់មកប្អូនថ្លៃបានបញ្ជាដងសន្ទូចទៅទាក់យកសសរគ្រឹះមួយដើមទៀតជាលើកចុងក្រោយដោយបងថ្លៃកាន់ទំពក់ទៅទាក់សសរ តែជាអកុសលដងស្ទូចរថយន្តក៏បានទាក់ទៅប៉ះជាមួយនឹងខ្សែភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះដួលប្រកាច់នៅនឹងកន្លែងកើតហេតុ ភ្លាមនោះប្អូនថ្លៃក៏បានធ្វើការជួយសង្គ្រោះធ្វើចលនាដង្ហើមទៅលើជនរងគ្រោះដែរតែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់អាយុជីវិតទៅហើយ។


ក្រោយកើតហេតុបុរសត្រូវជាប្អូនថ្លៃបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យសពរបស់ជនរងគ្រោះនិងបានទាក់ទងទៅនឹងក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះមកទទួលយកធ្វើទៅធ្វើបុណ្យតាមប្រពៃណី។





 

No comments:

Post a Comment

Pages