ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសប្បុរសជន សម្រាប់ចូលរួមការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, November 13, 2021

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសប្បុរសជន សម្រាប់ចូលរួមការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយ ពីសប្បុរសជនដែលបាននាំយកមកប្រគល់ ជូនរដ្ឋបាលខេត្ត ក្នុងគោលបំណងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។


សប្បុរសជន ដែលបាននាំយកអំណោយមកជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង មាន៖

១-លោក ខូវ ឆាយ នាយករោងចក្រកាត់ដេរ អៀលីតិច ខេមបូឌា ខូអេលធីឌី និងឧកញ៉ា ជៀម កាក់ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឧបត្ថម្ភអង្ករចំនួន ២ តោន ម៉ាស់ចំនួន៥០០០ម៉ាស់ អាវពេទ្យចំនួន ១០០០អាវ អាល់កុល ៥កាន និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

២-លោក ជុង ហៃយ៉េន អគ្គនាយកសម្បត្តិរតនៈវិសាលឧបត្ថម្ភអង្ករចំនួន ២តោន និងមីជាតិចំនួន ១០០កេស។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងសូមធ្វើការកោតសរសើរ ចំពោះសប្បុរសជន ជាម្ចាស់អំណោយ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកបដោយស្មារតី និងកាយវិការមនុស្សធម៌ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅទូទាំងប្រទេស រួមនឹងខេត្តកំពង់ឆ្នាំងផងដែរ៕






 

No comments:

Post a Comment

Pages