រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធធ្វើបទបង្ហាញអំពីគោលដៅនិងផែនការសកម្មភាពសម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង - គេហទំព័រ ស្ពានមរតក

Breaking

Saturday, November 13, 2021

រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធធ្វើបទបង្ហាញអំពីគោលដៅនិងផែនការសកម្មភាពសម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

កិច្ចប្រជុំនេះបានធ្វើតាមរយៈប្រព័ន្ធ Zoom រសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជានាយកគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រចំពោះការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសការវិនិយោគលើគ្រប់វិស័យ។ ឯកឧត្តមចាត់ទុកថាការរៀបចំផែនការមេ គឺជាផែនការយុទ្ធសាស្ត្រ ដែលជាចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងជាមួយយុទ្ធសាស្ត្រអភិវឌ្ឍគន្លឹះសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងដ៏ល្បី ប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត Smart Technology តំបន់ប្រកបដោយបរិស្ថានបៃតង ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា។ 

ដើម្បីសម្រេចគោលបំណងនេះ យើងត្រូវរួមបញ្ចូលកិច្ចការសំខាន់ៗដូចជា ការវាយតម្លៃលើស្ថានភាពជាក់ស្តែង បង្កើតក្របខណ្ឌកំណត់ទីតាំងតំបន់ និងដាក់ចេញផែនការសកម្មភាពអនុវត្តតាមដំណាក់កាល។


លោក ជា កុកហុង បានឱ្យដឹងថា គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានកំណត់ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍។ល។ ដើម្បីធ្វើឱ្យមានការទាក់ទាញបន្ថែមទៀតនូវវិនិយោគិនតាមវិស័យនីមួយៗ។ 


ដើម្បីធានាឱ្យខេត្តព្រះសីហនុ ទទួលបាននូវសក្តានុពលប្រកបដោយចីរភាពមិនមានបញ្ហាប្រឈមពីហានិភ័យ យើងត្រូវកំណត់ជាតំបន់ៗ ដើម្បីរៀបចំផែនការមេ ពិសេសរៀបចំប្លង់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាដំណើរការគាំទ្រដល់វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត៕








 

No comments:

Post a Comment

Pages