ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ - គេហទំព័រ ស្ពានមរតក

Breaking

Monday, December 6, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣៥០ គ្រួសារ ដែលមកពី ៤ឃុំ ក្នុងស្រុកបសេដ្ឋ ១ឃុំ ស្មើ ៧០គ្រួសារ និងស្រុកគង់ពិសី ៣ឃុំមស្មើនឹង ២៨០ គ្រួសារ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនៅវត្តអង្គក្ដី ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 


អំណោយដែលទទួលបាននាពេលនេះក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ទឹកស៊ីអុីវ ១យួរ ត្រីខ ១យួរ ប្រេងឆា ១ដប នំធុង ១ និងថវិកាចំនួន ៤០.០០០ រៀល៕








 

No comments:

Post a Comment

Pages