អាវុធហត្ថរាជធានីភ្នំពេញ កែច្នៃរថយន្ត១០គ្រឿង ដែលទទួលបានពីសប្បុរសជន ទៅជារថយន្តបម្រើប្រតិបត្តិការចម្រុះមុខងារ! - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, November 1, 2022

អាវុធហត្ថរាជធានីភ្នំពេញ កែច្នៃរថយន្ត១០គ្រឿង ដែលទទួលបានពីសប្បុរសជន ទៅជារថយន្តបម្រើប្រតិបត្តិការចម្រុះមុខងារ!

រថយន្ត១០គ្រឿង ក្នុងនោះមាន រថយន្ត Ford Ranger XLT ចំនួន០៥គ្រឿង និង រថយន្ត IZUZU ចំនួន០៥គ្រឿង ដែលអាវុធហត្ថ រាជធានីភ្នំពេញទទួលបាន ពីសប្បុរសជនកន្លងមក ត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការកែច្នៃ និងបំពាក់គ្រឿងបន្ថែម ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ សម្រាប់អង្គភាពប្រើប្រាស់ជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា ។


ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្នុងនាមជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនខាងលើ ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង១០គ្រឿងប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមបម្រើប្រជាពលរដ្ឋនិងសង្គមជាតិ ៕










 

No comments:

Post a Comment

Pages