ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការ
ឧបត្ថម្ភគាំទ្រពេញទំហឹង ពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំង រាជធានីភ្នំពេញ ដែលធ្លាប់បានជ័យលាភីចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០១៧, ឆ្នាំ២០១៨, ឆ្នាំ២០១៩ កន្លងមក និងខកខានមិនបានចូលរួមប្រកួត០២ឆ្នាំ គឺឆ្នាំ២០២០-២០២១ ដោយសារមិនមានការ រៀបចំប្រារព្ធពិធី ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ មកដល់ឆ្នាំ២០២២នេះ ដោយមានការរៀបចំប្រារព្ធពិធីប្រណាំងទូកឡើងវិញ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ នៅតែការពារបាន នូវជ័យលាភីចំណាត់ថ្នាក់លេខ១ របស់ខ្លួនដដែល។
កម្មវិធីប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិលើដងទន្លេវ៉ៃគោ ខេត្តស្វាយរៀង ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងមកផងដែរ គឺប្រារព្ធឡើង រយៈពេល០២ថ្ងៃ កាលពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយមានការជួយឧបត្ថម្ភគាំទ្រ និងចូលរួមជាអធិបតី ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង និង អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀងទាំងមូល ដោយមានទូកចូលរួមប្រកួតមកពី កងរាជអាវុធហត្ថ រាជធានីខេត្ត ទាំង២៥ ទូទាំងប្រទេស រួមជាមួយទូកមកពី ក្រុងស្រុកទូទាំងខេត្តស្វាយរៀង ទូករបស់សាលាខេត្តស្វាយរៀង និងទូកមកពីតាមបណ្តាខេត្តផ្សេងមួយចំនួនទៀត ចូលរួមយ៉ាងច្រើនកុះករផងដែរ៕
No comments:
Post a Comment