#ខេត្តកោះកុង
ចេញផ្សាយថ្ងៃទី៣០ខែវិច្ឆិការឆ្នាំ២០២២
សូមគោរពរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តកោះកុង
នឹងសូមមន្ត្រីជំនាញពាក់ព័ន្ធមានចំណាត់ការនឹងចាត់វិធានការលើបញ្ហានេះផង÷
មានលោកវីរៈសេនីយ៍ឯកកងទ័ពជើងទឹកម្នាក់ កំពុងតែចាក់ដីចូលជ្រលងភ្នំរាប់ពាន់ម៉ឺនឡានដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានស្ថិតក្នុងភូមិឃុនឆាង
ឃុំស្មាច់មានជ័យ
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យទៅលើ ថ្នាក់ដឹកនាំក្នុងខេត្តដោយមិនបានយកចិត្តទុកដាក់រឿងរ៉ាវពាក់ព័ន្ធរំលោភយកដីរដ្ឋរបស់លោកវរសេនីយ៍ឯកនាវឹកម្នាក់កំពុងតែចាក់ដីចូលជ្រលងភ្នំដើម្បីយកដីឲ្យរៀបស្មើរបានធំដោយគ្មានច្បាប់អនុញ្ញាតឬច្បាប់ចាក់បំពេញអាចម៍ដីចូលជ្រលងភ្នំ អាជ្ញាធរមូលដ្ឋានឬថ្នាក់ខេត្តឡើយ។
ហើយបុគ្គលមានអំណាចរូបនេះកំពុងតែធ្វើព្យុះធ្វើភ្លៀងលើដីដែលខ្លួនឯងគ្មានប័ណ្ណកម្មសិទ្ធិ តែបែរជាចាក់ដីរាប់ពាន់ឡានដើម្បីវាទយកដីបន្ថែមទៀត ឱ្យធំជាងដីដែលមានប័ណ្ណកម្មសិទ្ធិ ពីព្រោះការចាក់ដីទាំងនេះចាក់ចូលជ្រលងភ្នំឲ្យស្មើនឹងដីកម្មសិទ្ធិលុះពេញស្មើហើយ ដីដែលចាក់បំពេញនោះនឹងក្លាយជាកម្មសិទ្ធិរាប់សិបហិចតា
(ដីកម្មសិទ្ធិតូច ចាក់ដីចូលជ្រលងភ្នំរាប់ម៉ឺនឡានទើបបានដីធំ)
*ឧទាហរណ៍ ដីកម្មសិទ្ធិមាន៥ហិចតា ចាក់ដីចូលជ្រលងភ្នំឲ្យរៀបស្មើនឹងដីកម្មសិទ្ធិបាន៥ហិចតាទៀត វានឹងក្លាយទៅជា10ហិចតា។
ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មានបឋម
No comments:
Post a Comment