#ខេត្តកោះកុង
ចេញផ្សាយថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ លោកចៅសង្កាត់ស្ទឹងវែង និងក្រុមការងារបាននាំយកគ្រឿងចក្រជួសជុលផ្លូវលំដើម្បីចាក់បេតុងជូនប្រជាពលរដ្ឋចំនួន២ខ្សែរ ដែលមួយខ្សែមានប្រវែង២១៧ ម៉ែត្រនិងមួយខ្សែរទៀតប្រវែង២០០ ម៉ែត្រដែលមានទទឹង៤ម៉ែត្រ ដោយថវិកាទាំងនេះបានមកពីគម្រោងអាណិតទី៤របស់ឃុំសង្កាត់លុះដល់អាណិត៥ទើបបានថវិកាដែលបានក្នុងគម្រោងអាណត្តិទី៤ មកជួសជុលផ្លូវលំអោយខ្លាចជាផ្លូវបេតុងជូនប្រជាពលរដ្ឋ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២។
ទឹកប្រាក់សរុបសម្រាប់ធ្វើផ្លូវបេតុងពីរខ្សែប្រវែង 417 ម៉ែត្រ 189.192.900៛
ប្រជាពលរដ្ឋក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង មានការសប្បាយរីករាយដោយបានផ្លូវបេតុងថ្មីស្រួលក្នុងការធ្វើដំណើរទៅមក ហើយពួកគាត់ក៏សូមថ្លែងអំណរគុណដល់លោកចៅសង្កាត់ដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋមិនប្រកាន់និន្នាការបក្សនយោបាយខាងណាឡើយ តែងតែជួយគ្រប់ពេលវេលា។
No comments:
Post a Comment