បុរសម្នាក់ រងរបួសធ្ងន់ រួចស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត ចំពីចំហៀងពេញទំហឹង - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, February 28, 2023

បុរសម្នាក់ រងរបួសធ្ងន់ រួចស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត ចំពីចំហៀងពេញទំហឹង

ភ្នំពេញ៖  កាលពី យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៤៣៦កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ បេីតាមលិខិតឆ្លងដែនជនរងគ្រោះមានឈ្មោះNOULET MADYNA ភេទប្រុស អាយុ២២ឆ្នាំ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-4798 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-2946 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣៦ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឱ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី រង់ចាំដោះស្រាយនៅពេលក្រោយ៕





 

No comments:

Post a Comment

Pages