ក្រុងប៉ោយប៉ែត:
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែតដាក់កម្លាំងល្បាត ជួបជនសង្ស័យមួយក្រុមសង្ស័យថាចែកចាយគ្រឿងញៀនកម្លាំងឆែកឆេក៏ឃើញគ្រឿងញ្ញៀនមួយចំនួន
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ធបានផ្សារកណ្តាល បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំនុចកូនខ្ទមមួយកន្លែងជាប់ផ្លូវ
រថភ្លេីង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឃើញជនមួយក្រុមនៅទីនោះ ក៏សង្ស័យដោយឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់ដើម្បីលកគ្រឿងញៀនត្រូវបានកម្លាំងអធិការនគរបាលក្រុងចាប់បាន។ ដែលមានឈ្មោះដូចជា:
1-ឈ្មោះ រុំ យឿក ភេទស្រី អាយុ៤៧ឆ្នាំ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឲ្យគេ)
2-ឈ្មោះ សុង ពុទ្រា ភេទប្រុស អាយុ១៩ឆ្នាំ
3-ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ១៧ឆ្នាំ
4-ឈ្មោះ សុីម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ
5-ឈ្មោះ ដន ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ
6-ឈ្មោះ ផេង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ។
.ពេលនោះកំលាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ ហេីយបានរកឃេីញម្ស៉ៅក្រាមសថ្លាចំនួន ០៤ថង់តូច និង០២ថង់ធំល្មម ថ្នាំគ្រាប់ពណ៌ក្រហមម៉ាក(WY) ចំនួន១០៦គ្រាប់ ថ្នាំគ្រាប់ពណ័បៃតងម៉ាកអក្សរ(A)ចំនួនមួយគ្រាប់ ដែលដកហូតយកចេញពីក្រោមគ្រែរបស់ប្តីម្ចាស់ខ្ទម ឈ្មោះ តាយួន និងសំម្ភារះប្រេីប្រាស់គ្រឿងញៀនមួយចំនួនដូចជា ដែកកេះកែឆ្នៃចំនួន០៥ បំពង់កែវកែឆ្នៃចំនួន០៥ ដបកែឆ្នៃចំនួន០៤ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៏ចូកថ្នាំញៀនចំនួន០២ រកឃេីញក្នុងខ្ទមខាងលេី។
.តាមចម្លេីយរបស់ឈ្មោះ រុំ យឿក ភេទស្រីបានប្រាប់អោយដឹងថាថ្នាំញៀន និងឧបករណ៏ប្រេីប្រាស់គ្រឿងញៀនខាងលេីជារបស់ប្តីដែលមានឈ្មោះ ធឿន ថ ហៅតាយួន អាយុ៤៦ឆ្នាំ ហេីយប្តីរបស់ខ្លួនបានចេញទៅក្រៅបាត់តាំងពីព្រឹកមិនដឹងទៅណាឡេីយ។
.លុះដល់ម៉ោង១៦និង៣០នាទី បន្តរឃាត់ខ្លួនឈ្មោះ ធឿន ថ ហៅ តាយួន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម ។
.ដកហូតក្រាមពណ៌សថ្លា ចំនួន០២ថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក២គ្រាប់ និងប្រដាប់ចូកថ្នាំញៀន០១ ថង់សំរាប់ច្រកថ្នាំញៀន០១ ។
.ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី។
No comments:
Post a Comment