ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុងដែលរស់នៅតំបន់កោះពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទជួបបញ្ហាលើផ្ទៃសមុទ្រជាដើម - គេហទំព័រ ស្ពានមរតក

Breaking

Thursday, June 22, 2023

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុងដែលរស់នៅតំបន់កោះពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទជួបបញ្ហាលើផ្ទៃសមុទ្រជាដើម

ខេត្តព្រះសីហនុ-ឯកឧត្តម គួច ចំរើន  អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ  ដែលបានជួយសម្របសម្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុងដែលរស់នៅតំបន់កោះពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទជួបបញ្ហាលើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាពមនុស្សធម៍ក្នុងសង្គមជាតិ។

  ប្រសាសន៍ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕







 

No comments:

Post a Comment

Pages