រឹបអូសថ្នាំញៀនជាង ៣០គីឡូក្រាម ក្រោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, June 21, 2023

រឹបអូសថ្នាំញៀនជាង ៣០គីឡូក្រាម ក្រោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់

(បាត់ដំបង)កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។


កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣  នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាង -ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ០១ កញ្ចប់ ទម្ងន់ ១០១៨,៧៤ ក្រាម (ថ្លឹងទាំងសំបកថង់) -ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 -ទូរស័ព្ទដៃ០២ គ្រឿង។


ក្រោយពីឃាត់ខ្លួន ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង

នៅម៉ោង ១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានបន្តធ្វើការឆែកឆេរលំនៅដ្ឋាន០២កន្លែងនិងរឹបអូសបានវត្ថុតាងបន្ថែមទៀត ដែលសរុបទាំងអស់រួមមាន!


/១-ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ ក្រាម (ថ្លឹងទាំងសំបកថង់)/២-ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង /៣-ទូរស័ព្ទដៃ ០២គ្រឿង /៤-ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 លេខតួ 136298 /៥-ប្រាក់បាត ចំនួន ១២០០ បាត /៦-ប្រាក់ដុល្លារ ចំនួន ១០០ ដុល្លារ /៧-ប្រាក់រៀលចំនួន ៤,០០០,០០០ រៀល /៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក /៩-ផ្លាកលេខម៉ូតូ ០២ សន្លឹក (ភ្នំពេញ 1E-9727 និង បាត់ដំបង 1C-7173) /១០-កាបូបយួរដៃចំនួន ០២ /១១-ការ៉ុងចំនួន ០២។


ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង រហូតនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការបង្ហាញមុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕




 

No comments:

Post a Comment

Pages