នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ ប៊ីប ជំនួយការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រុមគ្រួសារ បានយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបក្រោមវត្តមានលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត។
នាឱកាសនោះដែរ លោក លី វណ្ណៈ បានថ្លែងអំណរគុណចំពោះអំណោយរបស់លោក គង់ ប៊ីប ជំនួយការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានយកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ អំណោយទាំងនេះគឺជាចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបលំបាក ឬជួបគ្រោះមហន្តរាយរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗទៀតក្នុងក្រុងសៀមរាប។
អំណោយជាគ្រឿងឧបភោគបរិភោគមានដូចជា អង្ករចំនួន៥តោន ទឹកត្រី ចំនួន២៥០យួរ ទឹកស៊ីអ៉ីវចំនួន ២៥០យួរ មីចំនួន១០០កេសតូច និងសារ៉ុងចំនួន៥០០ សារ៉ុង៕
No comments:
Post a Comment