កឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបជាតៃកុងទូកទេសចរណ៍នៅកោះរ៉ុងសន្លឹម គាត់ជួបគ្រោះថ្នាក់ដួលនៅក្នុងបន្ទប់ទឹកលើទូក - គេហទំព័រ ស្ពានមរតក

Breaking

Friday, June 23, 2023

កឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបជាតៃកុងទូកទេសចរណ៍នៅកោះរ៉ុងសន្លឹម គាត់ជួបគ្រោះថ្នាក់ដួលនៅក្នុងបន្ទប់ទឹកលើទូក

ក្រុងកោះរ៉ុង-កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបជាតៃកុងទូកទេសចរណ៍នៅកោះរ៉ុងសន្លឹម គាត់ជួបគ្រោះថ្នាក់ដួលនៅក្នុងបន្ទប់ទឹកលើទូក ហើយមានអាការៈធ្ងន់ធ្ងរ ស្ពឹកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។


អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ផន អូន អាយុ ៤៨ឆ្នាំ មុខរបរជាតៃកុងទូកទេសចរណ៍។


បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕








 

No comments:

Post a Comment

Pages