កាលពីថ្ងៃសុក្រ២កើតខែស្រាព៌ណឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង០៧និង៣០នាទី អនុវត្តជាប់ជាប្រចាំនូវយោបលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំ នា ញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្ប ត្តិ យ៉ាងសកម្មក្នុងមូលដ្ឋានចំនួន០២នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ដោយក្នុងនោះដកហូតបាន៖
១-ម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរ៉ុស គុណភាពចាស់ចំនួន០១គ្រឿង
២-រទេះអូសចំនួន ០១
៣-ដែកកងបួនជ្រុងចំនួន ៨៩ គីឡូ
៤-កន្ត្រៃកាត់ដែកចំនួន ០១
រីឯជនសង័្សយនោះគឺឈ្មោះយ៉ុម សុធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងនិងឈ្មោះ ឆប ឆេត ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ចំពោះមូលហេតុដែលឈានទៅដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ១៦ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង១០នាទី ស្ថិតនៅចំណុចក្រុមទី០៦ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ស៊ឹម សំណាងភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំអូរចាក្រុងបាត់ដំបងខេត្តបាត់ដំបងដែលគាត់មានឃ្លាំងទុកសម្ភារះស្ថិតក្នុងមូលដ្ឋានខាងលើ ហើយសម្ភារះបាត់បង់នោះរួមមាន៖
-ដែកកងបួនជ្រុង ចំនួន២០០គីឡូ
-ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង
-ខ្សែរភ្លើង ចំនួន២០ម៉ែត្រ
-កង់រឺម៉ក ចំនួន០១
ដែលករណីបាត់បង់នេះ បានបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទៅបាត់ ហើយរូបគាត់បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ឱ្យជួយស្រាវជ្រាវដើម្បីស្វែងរកជនសង័្សយ និងសម្ភារះរបស់គាត់មកវិញផង។ ផ្តើមពីបញ្ហានេះ លោកអធិការបានដឹកនាំធ្វើការស្រាវជ្រាវ ជាមួយលោកអធិការរងទទួលជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសដែលកើតករណីនេះរហូតដល់ថ្ងៃខែឆ្នាំខាងលើសមត្ថ កិច្ច បានដាក់ការសង័្សយទៅលើបុរសចំនួន០២នាក់ ដែលជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពបែបនេះ ហើយធ្លាប់ត្រូវបានសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមក និងជាមុខសញ្ញាទើបចេញពីពន្ធនាគារផង។
ដូចគ្រូទាយមិនខុសមែន នៅពេលដាក់ការសង័្សយហើយ និងបាននាំខ្លួនអ្នកទាំងពីរមកធ្វើការសាកសួរ ហេីយលទ្ធផលបាន បង្ហាញយ៉ាងស្តែងៗថា ក្រោយចេញពីពន្ធនាគារមកវិញ ដូចព្រាយកាន់អីចឹង មិនកែប្រែអ្វីទេ គឺលួចខ្លាំងជាងមុនទៅទៀត គេបានសារភាពថា ក្នុងអំឡុងពេលក្រោយចូលឆ្នាំខ្មែរ ខែមេសា មកដល់ ខែ សីហា មិនទាន់ដាច់ខែផងបានធ្វើសកម្មភាពលួចទ្រព្យ សម្បត្តិអ្នកភូមិចំនួន ០៥លើក ឯណោះ ដែលការលួចនេះគឺ មិនមានសមត្ថ កិច្ចស្វែងរកគេឃើញនោះទេ ទើបតែពេលនេះ ក្នុងពេលដែលគេលួចទ្រព្យសម្បត្តិនៅក្នុងឃ្លាំងមួយកន្លែង ដោយ មានកន្រ្តៃកាត់ដែកធុនធំជាជំនួយផង កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រកឃើញនិងបង្រ្កាបបាន ។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនគេទាំងពីរនាក់មកកាន់ផែនជំនាញ ដើម្បី អនុវត្តបន្តតាមនីតិវិធី ច្បាប់ ឱ្យពួកគេទៅជួបមណ្ឌលកែប្រែ សារជាថ្មីម្តងទៀត ក្រែងបានថមថយឥទ្ធិពលនៃព្រាយកំណាចកាន់ មិនព្រមរាងចាលនោះឱ្យអស់ពីរាងកាយ ៕
(រូបភាពនគរបាលស្រុករតនមណ្ឌល)By kosal!
No comments:
Post a Comment