កោះកុង÷ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល នៃការចុះ បញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដីស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងជំទាល់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០បណ្តឹង ស្មើនឹងដីចំនួន ១៣ក្បាលដី។
បន្ទាប់ពីការពិនិត្យឯកសារពាក់ព័ន្ធ ការសាកសួរភាគីទាំងសងខាង និងការពិនិត្យផែនទីបង្ហាញទីតាំងដី លោក សុខ សុទ្ធី បានសម្រេចដូចខាងក្រោម៖
១. បដិសេធបណ្តឹង (មិនទទួលដោះ ស្រាយ) ចំនួន ៣ បណ្តឹង ស្មើនឹង ៦ក្បាលដី ព្រោះឯកសារអត្តសញ្ញាណដីមិនប្រក្រតី គ្មានលិខិតកាន់កាប់ដីធ្លី និងការបកស្រាយបង្ហាញទីតាំងដីមិនច្បាស់លាស់
២. ឱ្យភាគីដើមបណ្តឹង ដកពាក្យបណ្តឹងចំនួន ១ បណ្តឹង ស្មើនឹង ១ក្បាលដី ដែល បណ្តឹងនេះគ្មានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីច្បាស់លាស់ ព្រមទាំងការបង្ហាញទីតាំងដីមិនត្រឹមត្រូវតាមទីតាំងប្តឹងជំទាស់
៣. សម្រុះសម្រួលបែងចែកដីតាមចំណែករៀងខ្លួន ទៅភាគីដើមបណ្តឹង និងភាគីចុងបណ្តឹង ចំនួន ៥បណ្តឹង ស្មើនឹង ៥ក្បាលដី
៤. លើកកិច្ចប្រជុំដោះស្រាយ ទៅពេលក្រោយ ចំនួន ៣បណ្តឹង ស្មើនឹង ២ក្បាលដី ព្រោះមិនមានវត្តមានសាក្សី
៥. ក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៃទីតាំងដីខាងលើ ត្រូវបំពេញ បែបបទ ធ្វើកិច្ចសន្យា នៃការដកពាក្យបណ្តឹង និងការសម្រុះសម្រួលដោះស្រាយបណ្តឹង តាមនីតិវិធី៕
No comments:
Post a Comment