ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជេីង) មុខរបរ លក់លៀសហាល និងមានចៅ ០២ នាក់ក្នុងបន្ទុក រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន:
១.រទេះសម្រាប់ជនពិការ១
២.អង្ករ ៥០គីឡូ
៣.មី មី ១កេស
៤.ត្រីខ ១យួរ
៥.ប្រេងឆា ២ដប
៦.ទឹកត្រី ១យួរ
៧.ទឹកសុីអុីវ ១យួរ
៨.អំបិល ១គីឡូ
៩.ប៊ីចេង ១គីឡូ
១០.ស្ករស ១គីឡូ
១១.ទឹកសុទ្ធ ១កេស
១២.កាតាបសិស្ស ចំនួន២
១៣.សៀវភៅ ចំនួន ៤០ក្បាល និងសម្ភារៈសិក្សាជាច្រេីនទៀត៕
No comments:
Post a Comment