ឡានថៃដឹកអំបិលបើកចេញពីច្រកអន្តរជាតិជាំ ឈប់ចតដាច់ហ្វ្រាំងរអិលបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អពុំមានអ្នករងរបួស - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, March 13, 2024

ឡានថៃដឹកអំបិលបើកចេញពីច្រកអន្តរជាតិជាំ ឈប់ចតដាច់ហ្វ្រាំងរអិលបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អពុំមានអ្នករងរបួស

(ឧត្តរមានជ័យ) ឡានធុនធ្ងន់ប្រភេទខ្នាតយក្សសណ្តោងរុឺម៉ករបស់ក្រុមហ៊ុនថៃដឹកអំបិលមួយគ្រឿងបើកបរចេញពីច្រកអន្តរជាតិជាំ ហើយតៃកុងឡានឈប់ចតនៅលើភ្នំដងរ៉ែក រត់ទៅវ៉ៃឯកសារចេញចូលខណ:នោះឡានក៏បានដាច់ហ្វ្រាំងរអិលទៅមុខយ៉ាងលឿនស្លេវរ៉េចង្កូតជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋ បាក់របង បង្គោលភ្លើងបង្កឲ្យមានការភ័យស្លន់ស្លោ ដល់អ្នកភូមិនិងសមត្ថកិច្ចចេញមកជួយអន្តរាគមន៍យ៉ាងព្រោងព្រាត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើចំណោទភ្នំត្រង់ចំណុចច្រក ខ្លោងទ្វារ ចូល កន្លែងរមណីយដ្ឋានទីកន្លែងបូជាសពប៉ុលពតស្ថិតនៅក្នុង ភូមិ ជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះតែម្តង។


ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញរថយន្តថៃដឹកអំបិល ១គ្រឿងម៉ាក Hl NOក្បាលពណ៌ស ពាក់ស្លាកលេខថៃឡែន  69-5459ចេញពីច្រកអន្តរជាតិជាំហើយបានអាចឈប់នៅមុខប៉ុស្តិ៍ ត្រួតពិនិត្យដើម្បីយកលិខិតស្នាមវ៉ៃលើឯកសារចេញចូលលុះក្រោយមកគាត់ក៏បានឃើញឡានបើកចេញមកដល់ ផ្លូវច្រកចូល ផ្នូរប៉ុលពតក៏បានរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹងតែម្ដងតែសំណាងល្អពុំមាន បង្កការគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយមួយវិញទៀតគាត់ស្មានតែមានតៃកុងឡានបើកតាមពិតអត់សោះ។


បើយោងតាម ប្រភពដដែលបានអះអាងបញ្ជាក់បន្ថែមថាជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញឡានធុនធំដឹកទំនិញជាច្រើនគ្រឿងបើកបរចេញពីប្រទេសថៃតាមច្រកអន្តរជាតិជាំបើកបរពុំដែលយឺតម្ដងណាឡើយគឺបើក លឿនៗតែរហូតហ្នឹង ហើយតៃកុងឡានថៃភាគច្រើនពួកគាត់ពុំដែល ខ្លាចរអាច្បាប់នៅស្រុកខ្មែរឬបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលនៅច្រកអន្តរជាតិជាំម្ដងណាឡើយ។ 


បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចមូលដ្ធានដែលបានសាកសួរតៃកុងឡានថៃខាងលើមូលហេតុមកពីឈប់ចតឡានហើយរត់ទៅវ៉ៃឯកសារចេញចូលហើយពុំមានការដាក់កំណល់ កល់ហើយចៃដន្យឡានមានបញ្ហាដៃទិតិហ្វ្រាំងថែមទៀត ដោយឡែកការឈប់ចតនៅមាត់ច្រកជាតំបន់ភ្នំខ្ពស់វាងាយរអិលណាស់។


គួររំឭកថាក្រោយកើតហេតុ ក៏ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាប្រជាការពារចេញមុខជួយអន្តរាគមន៍ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និង បានឃាត់ទុកតៃកុងឡានជាជនជាតិថៃយកមកសួរនាំដើម្បី ហៅថៅកែក្រុមហ៊ុនចេញមុខមកជួយចេញថ្លៃសំណងនៃការខូចខាតរបស់របរ របងផ្ទះប្រជាពលរដ្ឋនៅព្រឹកថ្ងៃដដែលនេះផងដែរ។




 

No comments:

Post a Comment

Pages