សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប) - គេហទំព័រ ស្ពានមរតក

Breaking

Monday, March 25, 2024

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប)

(បាត់ដំបង) ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប)០១ករណី ។


កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៥នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ឆ្នាំ ខណៈកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។


ជនសង្ស័យត្រូវបានឃាត់ខ្លួន!

១- ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( អ្នកបើកម៉ូតូ ) 

២- ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង( អ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប ) 

៣- ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាបក្សពួក )

៤- ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង( ជាបក្សពួក ) 

៥- ឈ្មោះ ឈិន ជីវ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង( ជាបក្សពួក ) ជាមួយវត្ថុតាងដកហូតរួមមាន ៖

- កាបូបស្ពាយចំនួន ០១ 

- ទូរស័ព្ទដៃចំនួន ០២គ្រឿង 

- ម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ផ្កាឈូក ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-7343 ។


ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងកាបូបនិងសម្ភារៈមួយចំនួនត្រូវបានប្រគល់អោយម្ចាស់វិញផងដែរ៕





 

No comments:

Post a Comment

Pages