(ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៣៥នាទីស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។
សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡើងរវាង រថយន្តធុនស្រាល និងម៉ូតូធំ បើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង នៅចំណុចលេីផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១០៧/១០៨ ស្ថិតនៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់ចំនួន ០១នាក់ (ប្រុស)ភ្លាមៗនៅនឹងកន្លែងតែម្តង។
១/អ្នកបើកបររថយន្តឈ្មោះ កែវ សុផាន ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់តាក់សុី រស់នៅភូមិសុីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក TOYOTA CAMRY ពណ៍ទឹកមាស ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2M-9715 បេីកបរពីជេីងទៅត្បូង (គ្មានរបួស)។
២/អ្នកបេីកបរម៉ូតូធំឈ្មោះ ផា រស្មី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បេីកបរម៉ូតូម៉ាក YAMAYA M-SLAZ ពណ៍ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-8087 បេីកបរពីត្បូងទៅជេីង (ស្លាប់នៅហ្នឹងកន្លែងកេីតហេតុ) ពាក់មួកសុវត្ថិភាព ។
បើយោងតាមការអះអាងបញ្ជាក់ឲ្យដឹងពីជំនាញចរាចរណ៏មូលហេតុ អ្នកបេីកបររថយន្ត បេីកបរមិនប្រកាន់ស្តាំ ។ ការខូចខាត រថយន្តខូចខាតធ្ងន់ចំនួន ០១គ្រឿង ម៉ូតូខូចធ្ងន់ខ្ទេចដូចលេខប្រាំបីចំនួន ០១គ្រឿង។
សូមជម្រាបថា ក្រោយពេលកើតហេតុរួច កម្លាំងជំនាញចរាចរក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល និងបុស្តិ៍នគបាលរដ្ឋបាលអូរស្មាច់ បានចុះទៅដល់កន្លែងកើតហេតុ ដេីម្បីធ្វេីការវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាំងយកមករក្សាទុករងចាំដោយស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
No comments:
Post a Comment