សំណង់រឹងក្បែរសាលាឃុំបាក់ខ្លង សាងសង់គ្មានលិខិតអនុញ្ញាត - គេហទំព័រ ស្ពានមរតក

Breaking

Monday, April 1, 2024

សំណង់រឹងក្បែរសាលាឃុំបាក់ខ្លង សាងសង់គ្មានលិខិតអនុញ្ញាត

 



#ខេត្តកោះកុង

ចេញផ្សាយថ្ងៃទី៨រោចខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី1 ខែមេសា ឆ្នាំ2024 

សូមគោរពលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងមេត្តាជ្រាប÷

មានការសាងសង់សំណង់រឹងមាំដោយគ្មានច្បាប់អនុញ្ញាត សំអាងយកលេសថាជួសជុលផ្ទះ

ដោយឡែកផ្ទះពីមុនជាផ្ទះឈើ តែក្នុងពេលនេះបែរជាសាងសង់សំណង់បុកគ្រឹះដ៏រឹងមាំជាប់មាត់ព្រែកបាក់ខ្លង ក្បែរសាលាឃុំតែម្ដង ទំហំយ៉ាងធំ ស្ថិតក្នុងភូមិ3 ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ចំណែកលោកមេឃុំកំពុងសម្ងំស្ងៀម មិនអើពើទៅលើសំណង់បុកគ្រឹះសាងសង់ដ៏រឹងមាំគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់

ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មាន (ត)

 




No comments:

Post a Comment

Pages