ខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មមាស ប្រទះឃើញស.ព បុរសម្នាក់អាយុប្រហែល 17 ឆ្នាំជាងត្រូវបានគេចង់ដៃស្លាបសេករួច ដុតឆេះខ្លោចមើលលែងស្គាល់កាលពីវេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាស ប្រាប់ថាមានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់នៅចំណុចខាងជើងមន្ទីរគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ស្លាបសេក ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។
កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និងបានឃើញសាកសពជាមនុស្សប្រុស មានអាយុប្រហែល១៧ឆ្នាំ ដេកស្លា.ប់ក្នុងថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរទៅជើង ចំណែកដៃមានជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ដោយសភាពស.ពដុ.តឆេះខ្លោចអស់ មើលលែងស្គាល់ទៅហើយ ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយទេ ចំណករការស្លា.ប់នេះគឺជាអំពើមនុស្សឃា.ត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
No comments:
Post a Comment