ពលករខ្មែររាប់ពាន់នាក់បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិនិងចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, April 2, 2024

ពលករខ្មែររាប់ពាន់នាក់បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិនិងចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

(បាត់ដំបង)ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិងជិតចូលមកដល់។


 លោក ខុង យ៉ាត់លួង ប្រធានស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានអោយដឹងថា  ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ពលករខ្មែរទាំងប្រុស ទាំងស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជាវិញបណ្តើរហើយក្នុងគោលបំណងជួបជុំក្រុមគ្រួសារ សាច់ញាតិ កូនចៅក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅថ្ងៃទី១៣ខែមេសា ខាងមុខនេះ។


 ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង រយះពេល ២ទៅ៣ថ្ងៃនេះ មានសរុបរហូតចំនួន ៦២៩៩នាក់ ក្នុងនោះពលករស្រីចំនួន ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករចំនួន ២៩៥នាក់ ហើយក្រៅពីពលករខ្មែរ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរដែលមានចំនួន ៦៤១នាក់ ក្នុងនោះស្រី ៣២១នាក់  ហើយការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី២ ខែមេសានេះ គឺនៅតែបន្តចាកចេញដដែល ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនិងរយៈពេល០២ថ្ងៃមុន៕





 

No comments:

Post a Comment

Pages