សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ក្នុងទិវាខួបលើកទី១៦១ ជាលើកទី៥ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, June 5, 2024

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ក្នុងទិវាខួបលើកទី១៦១ ជាលើកទី៥

(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅតែបន្តអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ជាលើកទី៥ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។


ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រារ ។ល។ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហ។ 


ក្នុងឱកាសនោះលោក គួច ចំរើន សង្ឃឹមយ៉ាងមុតមាំថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។


គូសបញ្ជាក់ថា ថវិកាដែលសាខាកាកបាទក្រហមខេត្តព្រះសីហនុ ទទួលបានពីសប្បុរសជនចូលរួមបរិច្ចាគថវិកាជាលើកទី៥នេះចំនួន ៤៧ ៨៥០ ០០០រៀល និង ២ ២១៥ដុល្លាអាមេរិក។


សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុគ្រប់ពេលវេលា៕






 

No comments:

Post a Comment

Pages