ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកា ជូនដល់កងកម្លាំង និងស្ថាប័នជំនាញ ក្នុងកិច្ចប្រតិបត្តិការ ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, June 5, 2024

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកា ជូនដល់កងកម្លាំង និងស្ថាប័នជំនាញ ក្នុងកិច្ចប្រតិបត្តិការ ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤​ ឯកឧត្តម អេង ទូច តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគ បន្ទះសូឡាប្រើប្រាស់ពន្លឺថ្ងៃ មានអំពូលភ្លើង ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ប្រគល់ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។


ឯកឧត្តម ងួន រតនៈ បានរាយការណ៍អំពីសភាពការណ៍មួយចំនួន ពាក់ព័ន្ធនិងលទ្ធផល ដែលទទួលបានក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងរយៈពេលមួយខែក្នុងខែឧសភា ឆ្នាំ២០២៤​ កន្លងទៅនេះ ដោយទទួលបានជោគជ័យ គួរជាទីមោទនៈ  និង​បានគោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ឯកឧត្តម​ វង្សី​ វិស្សុតដែលបានជួយឧត្ថម្ភ​គ្រឿងឧបភោគបរិភោគ ​ប្រេង​ឥន្ធនៈ​ និង​ថវិកា​ សម្រាប់​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​  ។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងអន្តរាគមន៍ និងតំណាងឲ្យកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលទាំង១៤ ដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ។ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុ្សត​ និង​ឯកឧត្តមអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាករបស់កងកម្លាំងចម្រុះ ក្នុងពេលបំពេញភារកិច្ច ។


ឯកឧត្តម អេង ទូច តំណាងឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត​ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបម្ថែមទៀត ដែលត្រូវអនុវត្តបន្តផងដែរ។





 

No comments:

Post a Comment

Pages