ខេត្តកោះកុង ៖ ពុករលួយទៀតហើយ ការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤នៅសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បាននិងកំពុងឃុបឃិតគ្នា រវាងអ្នកទទួលការ និងអ្នកទទួលការមួយចំនួន រីករាយ និងការកើបលុយ និងកេងចំណេញលើថវិការរបស់ជាតិ ខណៈដែលក្រុមអ្នកទទួលការទាំងនោះ ឃុបឃិតសុំគ្រលុំគ្នា ដេញថ្លៃឡើង ប្រហាក់ប្រហែល និងតម្លៃបប៉ាន់ស្មាន។
ជាក់ស្ដែងនៅសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង កាលវេលាម៉ោង៨.៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤នេះ អ្នកសារព័ត៌មាននិងមហាជនបានសង្កេតការណ៍មើលឃើញថា ក្រុមហ៊ុនពៅផល្លា ឲ្យបក្សពួករបស់ខ្លួនអ្នកទទួលការដូចគ្នា ដើរចរចារបោះលុយ ទឹកតែ និងតម្លៃខ្លួនបន្ថែមទៀតឲ្យទៅ អ្នកទទួលផ្សេងៗនៅក្នុងខេត្តនិងមកពីបណ្ដាខេត្តដើម្បីជាថ្នូនិងការមិនអោយចូលប្រកួតប្រជែងដាក់ដេញថ្លៃ នៅក្នុងសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង ដែលមានឈ្មោះពៅផល្លាក្រុមហ៊ុន(ពៅផល្លា)ក្តោបយកគម្រោងសាងសង់ផ្លូវបេតុងអាមេ៥ខ្សែប្រវែង ០៥៨០គម ទទឹង ៤ម កម្រាស់១៥០មម នៅភូមិព្រែកស្វាយ និងភូមិស្ទឹងវែង និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង មានតម្លៃប៉ាន់ស្មាន÷២៧៤.០៩៨.៤៦៨ រៀល ។
ក្រុមហ៊ុន(ពៅ ផល្លា)ដាក់ដេញថ្លៃក្នុងតម្លៃ២៤៤.០០០០.០០០រៀលគត់ ចុះស្មើ១០.៩៩% ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន ដែលទាបជាងគេបំផុត រីឯក្រុមហ៊ុន៦ផ្សេងទៀតនោះគ្រាន់តែជួយដាក់ប៊ីតដើម្បីបង្គ្រប់និតិវិធី ដើម្បីបំភាន់ភ្នែក មហាជននិងអ្នកសារព័ត៌មានតែប៉ុណ្ណោះ។
បើប្រៀបធៀបការដេញថ្លៃនៅសាលាឃុំភ្ញីមាស ស្រុកគីរីសាគរ នៅព្រឹកថ្ងៃខែឆ្នាំដដែល មានកម្លាភាពយុត្តិធម៌ ត្រឹមត្រូវមិនមានប្រព្រឹត្តអំពើពុករលួយឡើយ ដេញថ្លៃចុះ 51.03% មិនមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយដូចនៅសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទនោះទេ។
អ្វីដែលហួសចិត្តនោះបក្ខពួករបស់ក្រុមហ៊ុនពៅផល្លាខាងលើ បានចាំស្ទាក់ផ្លូវក្រុមហ៊ុនផ្សេងៗក្នុងខេត្តនិងក្រៅខេត្តដែលមកចូលរួមប្រកួតប្រជែងដាក់ដេញ ថ្លៃ ត្រូវបក្សពួករបស់ក្រុមហ៊ុនពៅផល្លា ចរចាបោះលុយទឹកតែនិងតម្លៃខ្លួនបន្ថែមទៀតសម្រេចបានជោគជ័យដោយរលូន នៅមុខផ្លូវសាលាសង្កាត់ តែមិនមានប្រតិកម្មអ្វីពីមន្ត្រីជំនាញឡើយខណៈដែលក្នុងច្បាប់នៃការដេញថ្លៃត្រូវបានចាត់ទុកថា ទង្វើនេះជជាកាឃុបឃិតនិងស៊ុមគ្រលំគ្នារវាងអ្នកទទួលការ និងអ្នកទទួលការ ប្រព្រឹត្តអំពើពុករលួយ ដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន ។
មហាជនបាននិយាយថា បើសិនជានៅតែមិនមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តទេនោះ មិនដឹងជាថវិការជាតិរាប់រយរាប់ពាន់លាន ត្រូវបានបាត់បង់ដោយសារការឃុបឃិតគ្នារវាងក្រុមអ្នកទទួលការនិងអ្នកទទួលការខាងលើននោះជាក់ជាមិនខាន ព្រោះរឿងដដែលៗនេះនៅខេត្តកោះកុងបន្តកើតមានជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង បានរាយការណ៍ជូនលោកវ៉ែនសុខានាយកទីចាត់ការនិងផែនការវិនិយោគតាមប្រព័ន្ធតេឡេក្រាម ចូលមើលហើយលោកមិនឆ្លើយតប។
មហាជននិងអ្នកសារព័ត៌មានសូមសំណូមពរស្នើសុំដល់លោកវ៉ែន សុខានាយកទីចាត់ការផែនការវិនិយោគខេត្តលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់កម្លាំងចុះស្រាវជ្រាវនិងស៊ើបអង្កេតរឿងពុករលួយនៅសាលាសង្កាត់ស្ទឹងវែងក្រុមខេមរភូមិន្ទខេត្តកោះកុងខាងលើនេះផង បើមិនដូច្នេះទេ ថវិកាជាតិរាប់រយពាន់លានត្រូវបានបាត់បង់ដោយសារពួកក្រុមហ៊ុនអ្នកទទួលការមួយចំនួនខាងលើនេះជាមិនខាន៕
ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។
No comments:
Post a Comment