(បាត់ដំបង) អគ្គិភ័យបានឆាបឆេះតូបលក់អីវ៉ាន់០១ខ្នងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ផ្ទះតូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១០ម៉ែត្រ X ៧ម៉ែត្រ សាងសង់អំពីដែក ជញ្ជាំងស័ង្កសី ដំបូលប្រក់សង្ក័សី ដែលមានម្ចាស់ឈ្មោះ វឿន ផានិត ភេទប្រុស អាយុ ៣៧ឆ្នាំ និង ប្រពន្ធឈ្មោះ វុត វិត ភេទស្រី អាយុ ៣៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារៈខូចខាតរួមមាន៖ តូបលក់អីវ៉ាន់ ទំហំ ១០ម៉ែត្រ X ៧ម៉ែត្រ និងអីវ៉ាន់ក្នុងតូប (ខូចខាតទាំងស្រុង) និងប្រាក់មួយចំនួនផងដែរ តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ រីឯមូលហេតុកំពុងធ្វើការស្រាវជ្រាវ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះ កម្លាំងស្រុកមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ព្រោះទទួលបានព័ត៌មានយឺតពេល តែប្រជាពលរដ្ឋជិតខាងជួយគ្នាដងទឹកពន្លត់ ទើបគ្រប់គ្រងស្ថានភាពបានមិនឱ្យរាលដាលបន្តទៀត៕
No comments:
Post a Comment