ឧត្តរមានជ័យ..នៅព្រឹកថ្ងៃទី០៧ខែសីហាឆ្នាំ ២០២៤.ឯឧត្តម.អ៊ុំ.ចាន់ថុល.ប្រធានតុលាការសាលាដំបូងខេត្ត.និងអយ្យកាអមសាលាដំបូងខេត្តឧត្តរមានជ័យ.បានទទួលស្វាគមន៍គណៈប្រតិភូសាលាឧទ្ទរណ៍ខេត្តបាត់ដំបង.ដោយបានអញ្ជើញចូលរួមពីសំណាក់.ឯកឧត្តម.សម.ប៑ុនថុន.ប្រធានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង.និងឯកឧត្តម.នួន.សាន.អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ខេត្ត.បាត់ដំបង.ក្នុងនាមជាគណៈកម្មាធិការ.ការជំរុញការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅសាលាដំបូងខេត្ត.ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម.កើតរិទ្ធ.ឧបនាយករដ្ឋមន្ត្រី.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងដឹកនាំគណៈប្រតិភូសភាស៊ើបសួររួមមាន
១.ឯកឧត្តម.ធូរមនី.ប្រធានសភាស៊ើបសួរ
២.ឯកឧត្តម.ញូងធុល.អនុប្រធានសាលាឧទ្ធរណ៍
៣.ឯកឧត្តម.ទៀងសុថា.អនុប្រធានសាលាឧទ្ធរណ៍
ក្នុងនាមសភាស៊ើបសួរនិងគណៈប្រតិភូអមដំណើររបស់សាលាឧទ័រខេត្តបាត់ដំបងដើម្បីរៀបចំកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ.និងការចុះធ្វើអធិការកិច្ចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ខេត្ត.បាត់ដំបង.
ជាកិច្ចដំបូងប្រតិភូគណៈកម្មាធិការជំរុញការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ.លើកឡើងអំពីគោលបំណងរួមសម្រេចឲ្យបានយុទ្ធនាការចំនួន ២ណុចដែលដាក់ចេញដោយឯកឧត្តម.កើតរិទ្ធ.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួមមាន
១.យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ។
២.យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ក្នុងនោះឯកឧត្តមប្រធានសភាស៊ើបសួរបានពិនិត្យលើកិច្ចការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យឃើញថាមានចំណុចត្រឹមត្រូវនិងល្អច្រើនប៉ុន្តែក៏មានចំណុចខ្វះចន្លោះបន្តិចបន្តួចហើយក៏មានការផ្តាំផ្ញើរពីឯកឧត្តម.សំប៊ុនថុន.និងឯកឧត្តម.នួនសាន.ក៏ដូចជាឯកឧត្តមប្រធានសភាស៊ើបសួរបានណែនាំឲ្យចៅក្រមស៊ើបសួរបំពេញបន្ថែមនូវចំណុចខ្វះចន្លោះឱ្យកាន់តែល្អប្រសើរឡើង.ជំរុញនិងពន្លឿនចំណាត់ការរឿងឲ្យកាន់តែឆាប់រហ័សប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។
ក្នុងនោះដែរឯកឧត្តម.អ៊ុំចាន់ថុល.ប្រធានតុលាការសាលាដំបូងខេត្ត.និងអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យក៏បានទទួលយកនូវសំណើ.ក៏ដូចជាប្ដេជ្ញាចិត្តនឹងអនុវត្តឱ្យបានរាល់បទបញ្ជាដែលថ្នាក់លើបានដាក់ជូនដើម្បីពង្រឹងនៅប្រព័ន្ធប្រព័ន្ធតុលាការ.ប្រកបដោយប្រសិទ្ធភាពខ្ពស់។
No comments:
Post a Comment