កូនក្រពើភ្នំ ជាសត្វកម្របំផុត ១៤ក្បាល បានញាស់ដោយជោគជ័យ នៅដែនជម្រកសត្វព្រៃសៀមប៉ាង - គេហទំព័រ ស្ពានមរតក

Breaking

Thursday, August 22, 2024

កូនក្រពើភ្នំ ជាសត្វកម្របំផុត ១៤ក្បាល បានញាស់ដោយជោគជ័យ នៅដែនជម្រកសត្វព្រៃសៀមប៉ាង

ខេត្តស្ទឹងត្រែង ៖ កូនក្រពើភ្នំឬហៅថា ក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ថា ៖ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសំបុកមួយក្នុងចំណោមសំបុកចំនួន៥ ខណៈដែលសំបុកចំនួន ៤ទៀតមិនបានជោគជ័យនោះទេ៕





 

No comments:

Post a Comment

Pages