រដ្ឋបាលសង្កាត់.សាលាកំរើក.ក្រុងសៀមរាប.ខេត្តសៀមរាប.បានបើកការដ្ឋានសាងសង់ផ្លូវនិងដាក់លូដើម្បីរំដោះទឹកនៅពេលភ្លៀងជនលិចផ្លូវ - គេហទំព័រ ស្ពានមរតក

Breaking

Friday, August 23, 2024

រដ្ឋបាលសង្កាត់.សាលាកំរើក.ក្រុងសៀមរាប.ខេត្តសៀមរាប.បានបើកការដ្ឋានសាងសង់ផ្លូវនិងដាក់លូដើម្បីរំដោះទឹកនៅពេលភ្លៀងជនលិចផ្លូវ

(សៀមរាប)នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះរដ្ឋបាល សង្កាត់សាលាកំរើក បានបេីកការដ្ឋានសាងសង់លូរំដោះទឹកមុខកាត់០,៦ម៉ែត្រ ប្រវែង៤០០ម៉ែត្រស្ថិត នៅចំណុចផ្លូវខាងកេីតតារាងបាល់ ជន្លង់ ស្ថិតនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលនិងគ្រោងបើកការដ្ឋានសាងសង់ជាផ្លូវបេតុងនាពេលខាងមុខនេះ ។


ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជឹម ថេន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា.ផ្លូវនេះ ផងដែរដោយបានសហការជាមួយនឹងប្រជាពលរដ្ឋក្នុងភូមិ ជាសមូហភាពចូលរួមថវិការបស់ប្រជាពលរដ្ឋ១០០% ដោយសរុបថវិការអស់ចំនួន៣១,៣៦០,០០០រៀល(សាមសិបមួយលានបីសែន ប្រាំមួយម៉ឺនរៀល )ក្នុងនោះផងដែរឯកឧត្តម.ជឹម.ថេន.ដែលជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ.ហ៊ុន.សែន.ក៏បានចូលរួមជាថវិកាចំនួន (៤០០០០០០)បួនលានរៀលផងដែរ។


បើតាមការបញ្ជាក់ពីលោក.សាម ឡន ដែលជាចៅសង្កាត់ សាលាកំរើក.បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបតាមសំណូមរបស់ប្រជាពលរដ្ឋរ លោកថា រដ្ឋបាលសង្កាត់ ក៏បានសន្យាផ្តល់នូវផ្លូវបេតុងមួយខ្សែរប្រវែង៤០០ម៉ែត្រនេះ ជូនដល់ពួកគាត់ដែលជាកញ្ចប់ថវិការមូលនិធិសង្កាត់ ដែលគ្រោងនិងបើកការដ្ឋានសាងសង់នាពេលខាងមុខ។


ហើយជាមួយគ្នានេះដែរអាជ្ញាធរសង្កាត់ក៌បានគ្រោងរៀបចំប្រព័ន្ធទឹកស្អាត និងបង្គោលអគ្កិសនីជូនដល់ពួកគាត់ផងដែរ ជាមួយគ្នានេះផងដែរ ក្នុងនាមរដ្ឋបាលសង្កាត់សាលាកំរើក និងក្នុងនាម ឯកឧត្តម ជឺម ថេន សូមអរគុណយ៉ាងក្រៃលែងចំពោះប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលបានសហការយ៉ាងសកម្មក្នុងការចូលរួមថវិកាសាងសង់ប្រព័ន្ធលូរំដោះទឹកផងដែរ ដែលជាសម្បត្តិរួមសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា៕





 

No comments:

Post a Comment

Pages