ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាល ជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងបានដាក់ចុះវិធានការនានាដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 26, 2024

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាល ជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងបានដាក់ចុះវិធានការនានាដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ 


នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយឯកឧរ្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។  


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចំពោះសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។






 

No comments:

Post a Comment

Pages