ពិតជាខ្លាំងម៉ែនមេឈ្មួញឈ្មោះ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅភូមិចុងផ្លាស់ ស្រុកកែវសីមា - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 26, 2024

ពិតជាខ្លាំងម៉ែនមេឈ្មួញឈ្មោះ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅភូមិចុងផ្លាស់ ស្រុកកែវសីមា

#ខេត្តមណ្ឌលគីរី
ចេញផ្សាយថ្ងៃចន្ទ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី 26 ខែសីហាឆ្នាំ 2024
ឈ្មួញចាស់វស្សាមុខដដែលៗ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា
បើទោះបីជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ យ៉ាងណាក៏ ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាសដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗលោក គឹមសាន នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរខេត្តនិងស្ថាប័នជំនាញធ្វើហាក់ដូចជាមិនដឹងមិនឮ 
ជាពិសេសលោកមេប៉ុស្តិ៍ចុងផ្លាស់បណ្ដែតបណ្ដោយឃុបឃិត បិទបាំងថ្នាក់លើ នៅអ្វីដែលឈ្មួញរូបនេះដើរទះដើមទ្រូងស្រែកថា ពួកគេបានចែកផលលាបដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ នៅក្នុងខេត្តរួចរាល់អស់ ហើយរួមទាំងចៅហ្វាយខេត្តផង។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោកគឹមសាន ជាការពិតក្នុងកម្រិតណាមួយនោះទេ។

វាហាក់ដូចជាត្រឹមត្រូវនិងសមស្របដែរ ចំពោះសម្ដីលោក គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅ ក្នុងសកម្មភាពនៃការដាក់គ្រឿងផ្ទុះបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ។ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញគ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាស នោះតែប៉ុណ្ណោះ ដោយមិនព្រមចាត់វិធានការកាត់ផ្ដាច់ឫសគល់ឈ្មួញ  គឹមសាន នេះឡើយ។ មានន័យថា អស់លោកមន្ត្រីមាន សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី ចាត់ទុកលោក គឹមសាន គឺជាឆ្នាំងបាយដ៏ឆ្ងាញ់ពិសា?។ ហេតុដូច្នេះហើយបានជារាប់ឆ្នាំកន្លងមកនេះ ឈ្មួញមុខដដែលៗធ្លាប់ជាប់ខ្នោះកន្លងមក នៅតែបន្តធ្វើសកម្មភាពបំពាន ច្បាប់ដោយមិនញញើត។


សព្វថ្ងៃនេះឈ្មួញ គឹមសាន ប្រើកម្លាំងកម្មករសង់ផ្ទះគ្រប លើរណ្ដៅរ៉ែមាសរួចទើបប្រើគ្រឿងផ្ទុះបំផ្ទុះជាក្រោយ។ មើលទៅហាក់ ដូចជាផ្ទះប្រជាពលរដ្ឋធម្មតា ប៉ុន្តែនៅខាងក្រោមផ្ទះនោះគឺជារណ្តៅរ៉ែមាសសុទ្ធសាធ។ នៅពេលនេះបើទោះបីជារដូវវស្សាយ៉ាងណាក៏ដោយ ឲ្យតែមេឃមិនភ្លៀងក្នុងរយៈ ពេល១ថ្ងៃគឺក្រុមលោក គឹមសាន អាចធ្វើសកម្មភាពជីកយករ៉ែមាសបានដោយស្រួល។ សកម្មភាពធ្វើរ៉ែរបស់ក្រុមលោក គឹមសាន
តើឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹងដែរឬទេ? លោក គឹមសាន ដើរទះដើមទ្រូងស្រែកពេញស្រុកពេញខេត្តថា ខ្លួនបានចាយលុយរួចរាល់គ្រប់ស្ថាប័នអស់ហើយ រួមទាំងតុលាការផង ទើបអាចធ្វើសកម្មភាពបែបឆក់ ឱកាសនេះបាន? បើនិយាយថា ចៅហ្វាយខេត្តមិនដឹងដូចជាមិនទំនង?
តើត្រូវរំពឹងអ្វីទៀត បើថ្នាក់ដឹកនាំខេត្តមួយទាំងមូលត្រូវឈ្មួញទិញបានហើយនោះ? បើស្ថាប័នជំនាញ និងថ្នាក់ដឹកនាំខេត្តមិនត្រូវបានឈ្មួញ គឹមសាន្ត ទិញទេ គួរចាត់វិធានការតាមផ្លូវច្បាប់តុលាការអូស ឈ្មួញមុខដដែលៗនេះយកមកផ្ដន្ទាទោសទើបត្រឹមត្រូវ។ មិនមែនទុកឲ្យឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាព ហើយអាជ្ញាធរស្ថាប័នជំនាញ ជួយបិទបាំងទង្វើបំពានច្បាប់ប្រទេសបែបនេះទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតំបន់នោះរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យឈ្មួញមុខដដែលៗនេះធ្វើអ្វីស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះតទៅទៀត។បឋម
ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មានបឋម




No comments:

Post a Comment

Pages