អាជ្ញាធរឃុំកណ្ដោល ប្រាកដជាឲ្យម្ចាស់គម្រោងទី 2 កសាងផ្លូវហើយមើលទៅ បើតាមការរៀបរាប់របស់លោក - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, September 11, 2024

អាជ្ញាធរឃុំកណ្ដោល ប្រាកដជាឲ្យម្ចាស់គម្រោងទី 2 កសាងផ្លូវហើយមើលទៅ បើតាមការរៀបរាប់របស់លោក

 


#ខេត្តកោះកុង

ចេញផ្សាយថ្ងៃពុធ៩ កើតខែភរឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2024

គម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ ២០២៤ សាលាឃុំកណ្ដោល ត្រូវបានដាក់ដំណើរការដេញថ្លៃ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៦៨០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងដាក់លូរ ២កន្លែង ដែលមានតម្លៃប៉ាន់ ស្មាន ៥៩.៩៧៧.០៨១រៀល (ហាសិបប្រាំបួនលាន ប្រាំបួនសែនប្រាំពីរមុឺនប្រាំពីរពាន់ សូនរយប៉ែតសិបមួយរៀល) ។


ដំណើរការដេញថ្លៃ នៅសាលាឃុំកណ្តោល នៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០២៤ មានអ្នកទទួលការ​ និងអ្នក ទទួលការចំនួន ៥ ក្រុមហ៊ុន បានចូលមកប្រកួតប្រជែង ដាក់ដេញថ្លៃ ជាលទ្ធផល ក្រុមហ៊ុនដែលត្រូវទទួលបាន គឺបានទៅលើក្រុមហ៊ុន ឈុន សាយឃែរ (វីភីមរកត) ក្នុងតម្លៃ ១០.៨៨០.២០០ រៀល (ដប់លានប្រាំបីសែនប្រាំបីមុឺនសូនពាន់ពីរយរៀល) ដែលមានតម្លៃទាបជាងគេ ។

ក្រោយពីការដេញថ្លៃរួច ស្រាប់តែមានក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនខាងលើ ដែលបានចូលមកដាក់ដេញថ្លៃ បានប្រតិកម្មតវ៉ាសុំឲ្យគណៈកម្មការឆែកឯកសារពិនិត្យមើលឡើងវិញ។ តែមិនត្រូវបានគណៈកម្មការយល់ព្រមនោះឡើយ ។

ជុំវិញការប្រតិកម្មរបស់ក្រុមហ៊ុនខាងលើ លោក ហ៊ុយ សំណាង  មេឃុំកណ្ដោល បានបញ្ជាក់ឲ្យ ដឹងថា បញ្ហាលើកឡើងរបស់ក្រុមហ៊ុនលោកទទួលស្គាល់ ពីព្រោះពួកគាត់ខ្លាចក្រុមហ៊ុន ឈុន សាយឃែរ (វីភីមរកត) ដាក់ដេញតម្លៃ ១០.៨៨០.២០០ រៀល វាថោកពេក ធ្វើទៅខ្លាចផ្លូវមិនមានគុណភាព មិនត្រូវតាមស្តង់ដា ។

លោកមេឃុំថា ក្នុងនាមក្រុមប្រឹក្សា គណៈកម្មការឃុំ និងចុះទៅតាមដាន នៅពេលក្រុមហ៊ុនចុះមកធ្វើការស្ថាបនាគម្រោងផ្លូវមួយនេះ ហើយបើក្រុមហ៊ុនធ្វើខុសបច្ចេកទេស មិនត្រូវទៅតាមស្តង់ដា លោកមិនចុះហត្ថលេខា ឱ្យក្រុមហ៊ុននោះទៅបើកលុយនោះទេ។ ហើយបើក្រុមហ៊ុន ដែលទទួលបានពីរការដេញថ្លៃហើយ មិនចុះមកធ្វើតាមការកំណត់ក្នុងកិច្ចសន្យាទេនោះ គឺក្រុមហ៊ុនទី២ ត្រូវទទួលយកបន្តពីក្រុមហ៊ុនទីមួយវិញ។

បើទោះជាមានការ បញ្ជាក់យ៉ាងច្បាស់ លាស់ ពីអាជ្ញាធរឃុំហើយក្តី ក៏នៅមានការសណ្ឋានពីក្រុមហ៊ុនមួយ ដែលចូលមកដាក់ដេញថ្លៃ ដោយសុំមិនបញ្ចេញឈ្មោះ
បានលើកឡើងថា ពិតមែនតែក្រុមហ៊ុន ឈុន សាយឃែរ ( វីភីមរកត) ដេញថ្លៃបាន តែភាគច្រើនមិនអាចធ្វើទៅបានទេ ពីព្រោះតម្លៃនេះទាបពេក ប្រាកដជាក្រុមហ៊ុនទី ២ ហើយ ដែលត្រូវទទួលយកបន្ត ពីព្រោះក្រុមហ៊ុនទី២ មានតម្លៃ ១៧.៩៩០.០០០រៀល (ដប់ប្រាំពីរលាន ប្រាំបួនសែនប្រាំបួនមុឺនសូនពាន់សូនរយរៀល) ៕



No comments:

Post a Comment

Pages