ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, September 11, 2024

ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ខាងមុខ។ កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំអគារAដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិ
សាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហាក្មេងទំនើង បង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ទាក់ទងនឹងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ខាងមុខ ឯកឧត្តម អភិបាលខេត្តបានស្នើអោយគណៈកម្មការ ដែលបានរៀបចំនោះ ត្រូវបំពេញ តួនាទីភារកិច្ច ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុង ពេលមុនដំណើរការ និងពេលដំណើរប្រឡង។ហើយអនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ និងសុខុមាលភាព ត្រូវប្រចាំការ នៅតាមបរិវេណខាងក្រៅមណ្ឌលនីមួយៗ ជាពិសេសដឹកនាំអនុវត្តវិធានការ សុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារ សុខាភិបាល ដើម្បីសហការជាមួយគណៈមេប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡងប្រើប្រាស់រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា កើតឡើងជាយថាហេតុ៕





 

No comments:

Post a Comment

Pages