ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យសកម្មភាពក្រុមការងារកំពុងរៀបចំសោភ័ណភាព នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ ក្រុងប៉ោយប៉ែត - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, September 24, 2024

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យសកម្មភាពក្រុមការងារកំពុងរៀបចំសោភ័ណភាព នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ នៅសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងចូលរួមសកម្មភាពរៀបចំសោភ័ណភាព ព្រមទាំងលាបថ្នាំគូសគំនូសចំណាំងផ្លាកនៅចំណុចរង្វង់មូលផ្លូវជាតិលេខ ៥៨ ដែលស្ថិតក្នុង ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

  

 បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឱ្យដឹងថា ក្រៅពីការងារយកចិត្តទុកដាក់លេីកិច្ចការសន្តិសុខសណ្តាប់ធ្នាប់ តាមមូលដ្ឋាន ក្រុមការងារតាមសង្កាត់នីមួយៗទូទាំងក្រុងប៉ោយប៉ែត បាននិងកំពុងធ្វេីយុទ្ធនាការរៀបចំសោភ័ណភាពនៅតាមមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងដូចរូបភាពដែលបានបង្ហាញនេះគឺក្រុមការងារកំពុងបន្តសកម្មភាពរៀបចំសោភ័ណភាពនៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ ដោយបានលាបថ្នាំពណ៌ និងគូសគំនូសចំណាំងផ្លាក ដេីម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ផង និងដេីម្បីលេីកសោភ័ណភាពក្នុងក្រុងប៉ោយប៉ែតផងដែរ។





 

No comments:

Post a Comment

Pages